News & Events

ក្រុមហ៊ុន ឃែស យូ អាប់ នឹងបើកឱកាសឲ្យអតិថិជន សុំទិញសិទ្ធិធ្វើអាជីវកម្ម ក្រោមស្លាកយីហោរបស់ខ្លួន ចាប់ពីដើមឆ្នាំ២០១៩តទៅ


(ភ្នំពេញ)៖ ដោយទទួលបានភាពជោគជ័យ និងលទ្ធផលយ៉ាងល្អគាប់ប្រសើរនាឆ្នាំកន្លងមក លើអាជីវកម្មទទួលបញ្ចាំរបស់ខ្លួន ក្រុមហ៊ុន Cash-U-Up (ឃែស យូ អាប់) ដែលជាក្រុមហ៊ុនទទួលបញ្ចាំ ស្របច្បាប់មួយឈានមុនគេនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ឆ្នាំ២០១៨នេះ បានរៀបចំសន្និសីទ​សារព័ត៌មាន ប្រកាសពីការពង្រីកវិសាលភាពរបស់ខ្លួន ដោយនឹងចាប់ផ្តើម បើកឱកាសឱ្យអតិថិជនសុំទិញសិទ្ធិធ្វើអាជីវកម្ម (ហ្វ្រេនឆាយ) ក្រោមស្លាកយីហោរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩តទៅ។

ការផ្តល់សិទ្ធិក្នុងការសហការខាងលើនេះ គឺជាឱកាសមាសសម្រាប់អតិថិជន ដែលមានចិត្តស្រឡាញ់ក្នុងវិស័យនេះ តាមដែលមានដើមទុនគ្រប់គ្រាន់ និងមានបំណងចង់បង្កើតនូវមុខរបរមួយផ្ទាល់ខ្លួន ដែលធានាបាននូវប្រាក់ចំណូលខ្ពស់ និងមានសុវត្ថិភាពភាព ចំពោះដើមទុនវិនិយោគរបស់ខ្លួន និងដោយមើលឃើញនូវកំណើន នៃតម្រូវការទីផ្សារផ្នែកហិរញ្ញប្បទានខ្នាតតូច ដែលកាន់តែមានការកើនឡើងផងដែរ។

ថ្លែងក្នុងឱកាសនោះលោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ បានឱ្យដឹងថា​ ក្រុមហ៊ុន​ ឃែស យូ អាប់ គឺជាក្រុមហ៊ុនទទួលបញ្ចាំរបស់ច្រើនប្រភេទ ដែលបានទទួលអាជ្ញាប័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមិនា ឆ្នាំ២០១០។ ក្រុមហ៊ុនមានសាខាចំនួន១៥ ដែលមាន៧សាខានៅក្នុងរាជធានីភ្នំពេញ។ គោលបំណង នៃការពង្រីកសាខារបស់ក្រុមហ៊ុនកាន់តែច្រើន គឺដើម្បីពង្រីកសេវាកម្មទទួលបញ្ចាំនេះឱ្យកាន់តែច្រើន ដើម្បីឱ្យអតិថិជនមានភាពងាយស្រួល ក្នុងការទទួលយកសេវាបញ្ចាំ និងងាយស្រួលក្នុងការរកទីតាំងផងដែរ។

លោកបានបញ្ជាក់ទៀតថា អ្វីដែលក្រុមហ៊ុនបានដំណើរការ មកដល់ពេលនេះ គឺដោយសារតែក្រុមហ៊ុន បានឈរលើជំហរមួយច្បាស់លាស់ថា អ្វីដែលក្រុមហ៊ុនបានធ្វើគឺច្បាស់លាស់ និងស្របច្បាស់ត្រឹមត្រូវ បានស្តង់ដារសម្រាប់ការអនុវត្តន៍ជាក់ស្តែង ហើយចំពោះរបស់បញ្ចាំណា ដែលមិនមានឯកសារស្របច្បាប់ត្រឹមត្រូវ គឺក្រុមហ៊ុន នឹងមិនទទួលបញ្ចាំនោះទេ។

លោក កែវ និមិត្ត ទីប្រឹក្សាយុទ្ធសាស្ត្រ នៃក្រុមហ៊ុន ឃែស យូ អាប់ បានឱ្យដឹងដែរថា ក្រុមហ៊ុន ឃែស យូ អាប់ បានបើកឱកាសឱ្យអតិថិជនទិញសិទ្ធិធ្វើអាជីវកម្ម នេះ​គឺ ដោយមើលឃើញ ពីសក្តានុពលនៅក្នុងទីផ្សារដែលទទួលបញ្ចាំនេះ នៅមានទំហំធំនៅឡើយ ហើយប្រតិបត្តិការទទួលបញ្ចាំរបស់ក្រុមហ៊ុន និងប្រតិបត្តិករផ្សេងៗទៀត នៅមិនទាន់​បានគ្របដណ្តប់ និងឆ្លើយតបតាមតម្រូវជាក់ស្តែងរបស់ទីផ្សារនៅឡើយទេ ហើយក្រុមហ៊ុនធ្វើនេះដើម្បីផ្តល់ឱកាស​ឱ្យអតិថិជន ដែលចង់មានមុខរបរផ្ទាល់ខ្លួន ដែលអាចរកប្រាក់ចំណូលបានខ្ពស់ និងមានសុវត្ថិភាពចំពោះដើមទុនវិនិយោគរបស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ទៀតថា ចំពោះអតិថិជន ដែលទិញសិទ្ធិធ្វើអាជីវកម្ម (ហ្វ្រេនឆាយ)នេះ និងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

*១៖ មានឈ្មោះយីហោ ដែលមានគេស្គាល់រួចជាស្រេច និងមានអតិថិជនស្គាល់ស្រាប់
*២៖ ទទួលបានការជួយជ្រោមជ្រែង ក្នុងការចាប់ផ្ដើមការដំណើរការ ព្រមទាំងការគ្រប់គ្រងអាជីវកម្ម
*៣៖ ទទួលបានជំនួយក្នុងការធ្វើទីផ្សារ និងការផ្សព្វផ្សាយ
*៤៖ ទទួលបានការប្រឹក្សាយោបល់ ការបណ្តុះបណ្តាល និងការជួយជ្រោមជ្រែងជាបន្តបន្ទាប់។
*៥៖ ទទួលបានទុនវិនិយោគបន្ថែម ក្នុងកម្រិតអត្រាការប្រាក់ទាប
*៦៖ កាត់បន្ថយហានិភ័យ ជាមួយនឹងលទ្ធផល ដែលអាចព្យាករណ៍ដឹងជាមុន
*៧៖ អំណាចនៃការទិញជាក្រុម
*៨៖ ឧត្តមភាពប្រកួតប្រជែង
*៩៖ អត្រាជោគជ័យក្នុងការឈានចូល និងដណ្ដើមយកទីផ្សារ។

សូមបញ្ជាក់ថា ដើម្បីជាការបញ្ជាក់នូវព័ត៌មានលម្អិត ក្នុងការទិញសិទ្ធិធ្វើអាជីវកម្ម (ហ្វ្រេនឆាយ)នេះ ក្រុមហ៊ុន ឃែស យូ អាប់ នឹងរៀបចំបើកសិក្ខាសាលាមួយ ដែលមានរយៈពេលកន្លះថ្ងៃគឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ THE GREAT DUKE រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការចុះឈ្មោះ ចូលរួមដោយឥតគិតថ្លៃនេះ សូមទាក់ទង
លោក កែវ និមិត្ត ០៨៧ ៦៥០ ៣៣៣
លោក គុជ សេដ្ឋា ០៦១ ៨៦៨ ៧២៥
លោក មួ អេង ០១៧ ៣៦៦ ៣២៧ / ០៧០ ៨០២ ៨០៣។

ប្រភពពីៈ Fresh News