(ភ្នំពេញ)៖ ក្រុមហ៊ុន Cash-U-Up (ឃែស យូ អាប់) ដែលជាក្រុមហ៊ុនទទួលបញ្ចាំ ស្របច្បាប់មួយឈានមុនគេនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានរៀបចំសន្និសីទសារព័ត៌មានប្រកាស ពីការពង្រីកវិសាលភាពរបស់ខ្លួន ដោយបើកប្រតិបត្តិការ សាខាចំនួនបីបន្ថែមទៀត ដែល ២សាខានៅភ្នំពេញ (សាខាច្បារអំពៅ និងសាខាច្រាំងចំរេះ) និងមួយសាខានៅទីរួមខេត្តកំពង់ស្ពឺ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុ មានភាពងាយស្រួល និងរហ័សសម្រាប់គ្រប់គ្នា និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការអតិថិជន ដែលចេះតែបន្តកើនឡើង។
គិតមកដល់ពេលនេះ ក្រុមហ៊ុនទទួលបញ្ចាំ Cash-U-Up មានសាខា៨កន្លែងហើយរួមមាន ការិយាល័យកណ្តាល ស្ថិតនៅអាគារកូរ៉េ ជិតរង្វង់មូលសម្តេចជូនណាត, សាខាចេនឡា,សាខាសុកហុក,សាខាច្បារអំពៅ, សាខាច្រាំងចំរេះ (ភ្នំពេញ) និងសាខាងតាមខេត្តរួមមាន សាខាខេត្តសៀមរាប សាខាខេត្តព្រះសីហនុ និង សាខាខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ក្រុមហ៊ុន Cash-U-Up គឺជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ ទិញលក់់ ទ្រព្យបញ្ចាំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០មកម្ល៉េះ។ ក្រុមហ៊ុនទទួលបញ្ចំា Cash-U-Up ទទួលទិញ លក់ទ្រព្យបញ្ចំា ដូចជាគ្រឿងអលង្ការ និងមាស គ្រឿងអេឡិចត្រូនិច រថយន្ត និង ម៉ូតូ គ្រប់ប្រភេទដោយមានឃ្លំាង ធំទូលាយនិងធានាសុវត្តិភាពខ្ពស់៕