News & Events

សេចក្តីថ្លែងការណ៍


ថ្ងៃទី​១៨​ ខែមិថុនា ឆ្នាំ២០១៥​

ក្រុមហ៊ុន ឃែស-យូ-អាប់ (Cash-U-Up) គឺជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់មួយឈានមុខគេ ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ ទិញលក់ ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ជាប់ចំណាត់ A ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០។ ឃែស-យូ-អាប់ ត្រូវបានបង្កើតឡើងក្នុងគោលបំណង “ ផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល និងរហ័ស សម្រាប់គ្រប់គ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ”។

កន្លងមក ឃែស-យូ-អាប់ បានប្រតិបត្តិការផ្តល់សេវាកម្មលើទីតាំង ០៥ កន្លែង រូមមាន៖
១. ការរិយាល័យកណ្តាលនៅ អគារកូរ៉េ ភ្នំពេញ
២. សាខាចេនឡាភ្នំពេញ
៣. សាខាសុកហុកភ្នំពេញ
៤. សាខាសៀមរាប
៥. សាខាខេត្តកំពង់សោម

អាស្រ័យ​ដោយមាន​ការគាំទ្រ និងជឿទុកចិត្ត​ពីសំណាក់​អតិថិជន ឃែស-យូ-អាប់ បន្តពង្រីក​សេវាកម្ម​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អតិថិជន​យ៉ាងឆាប់រហ័ស  ក៏ដូចជា​តម្រូវការ​សាច់បា្រក់​បន្ទាន់​របស់​ប្រជាពលរដ្ឋ​ទូទៅ​សម្រាប់​ប្រើប្រាស់​ក្នុងជីវភាព​និងអាជីវកម្ម​ខ្លួនប្រចាំថ្ងៃ។

ថ្មីៗនេះ ឃែស-យូ-អាប់ បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន ដោយបើកសាខាចំនួន០៤ បន្ថែមទៀតគឺ៖
១. សាខាច្រាំងចំរេះ ស្ថិតនៅសង្កាត់ចាំ្រងចំរេះ ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ
២. សាខាច្បារអំពៅ ស្ថិតនៅសង្កាត់ច្បារអំពៅ ខ័ណ្ឌអំពៅ ក្រុងភ្នំពេញ
៣. សាខាក្រុងកំពង់ស្ពឺ ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ។
៤. សាខាក្រុងតាខ្មៅ

តាមរយៈការពង្រីកតំបន់ប្រតិបត្តិការខាងលើ អតិថិជនរបស់ Cash-U-Up នឹងទទួលបាននូវដំណោះស្រាយសាច់ប្រាក់តាមបំណងប្រាថ្នា រួមជាមួយនឹងសេវាកម្ម៖

  • រហ័ស៖​ អតិថិជន​ទទូលបាន​សាច់ប្រាក់​ភ្លាមៗ​ក្នុងរយះពេល​មិនលើស​២ម៉ោង
  • សុវត្តិភាព៖ ​ឃែស-យូ-អាប់​រក្សានិងថែទាំ​ទ្រព្យ​របស់អតិថិជន​ដោយ​ការទទូលខុសត្រូវ​ខ្ពស់
  • ជម្រើស៖ អតិថិជន​អាចបំលែង​គ្រប់ទ្រព្យ​មានតម្លៃ​ទៅជា​សាច់ប្រាក់​តាមតម្រូវការ

អតិថិជន​ដែលមក​ក្រុមហ៊ុន​ ឃែស-យូ-អាប់ នឹងទទួលបាន​នូវសេវាកម្ម​ជាទីពេញចិត្ត ដោយ​ក្រុមហ៊ុន​យើងខ្ញុំ​ឈរលើ​គោលការណ៍ “ជួបម្តង សម្រេច​បំណងប្រាថ្នា”។