អំពីយើង

អំពីយើង

ជាមួយ​បទពិសោធ​​អាជីវកម្ម​បញ្ចាំ​ជាង ៤០​ឆ្នាំ នៅ​ប្រទេស​សិង្ហបុរី ឃែស យូ អាប់​​ បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​វិនិយោគខ្មែរ និងសិង្ហបុរី។​ មាន​ហាង​បញ្ចាំ​ជា​ច្រើន​នៅ​ក្នុង ប្រទេស​កម្ពុជា​ប៉ុន្តែ​ភាគ​ច្រើន​ក្នុង​ចំណោម​ហាងបញ្ចាំ​ទាំង​នោះ​មិន​ត្រូវ​បាន​ចុះ​បញ្ជី​​ពាណិជ្ជ​កម្ម​ត្រឹម​ត្រូវ​ហាង​បញ្ចាំ​មិន​ស្រប​ច្បាប់​ទាំង​នោះ​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ហាង​បញ្ចាំ​ដែល​មាន​អជ្ញា​ប័ណ្ណ​​ និងអតិថិជន​ដោយសារ​តែភាព​មិន​ច្បាស់​លាស់​នៃ​គោលការ​ដាក់​បញ្ចាំ​ ​លិខិត ស្នាម និងការប្រកួត​ប្រជែង​មិន​ត្រឹមត្រូវ។ ក្រុមហ៊ុន ឃែស យូ អាប់ គឺជា ក្រុមហ៊ុនបញ្ចាំ ស្របច្បាប់ ទី៤ ដែល​បាន​ចុះ​បញ្ជី​​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្រោម​ស្លាក​សញ្ញា​ឈ្មោះ ​ឃែស យូ អាប់ (Cash-U-Up Co.,Ltd) និង​បាន​ទទួល​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​ទទួល​បញ្ចាំ ​និងទិញ លក់ ទ្រព្យ​បញ្ចាំ​និង អាជីវកម្ម​ទទួល​ប្រា​តិភោគ​ដោយ​អនុប្បទាន លេខ 010សហវ.ឧហ ចុះថ្ងៃទី 31 ខែ មីនា ឆ្នាំ 2010 ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ឃែស យូ អាប់ បាន​បើក​ឱ្យ​ដំណើរ​ការ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​អាសយ​ដ្ឋាន​ស្ថិត​នៅ​អគារ​ពាណិជ្ជកម្ម​កូរ៉េ ផ្លូវ លេខ 274 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2010 ជាមួយសេវាបញ្ចាំ រថយន្ត ម៉ូតូ គ្រឿង អលង្ការ សម្ភារៈ អេឡិចត្រូនិច ដែល​មាន​អត្រា​ការ​ប្រាក់​ស្រប​តាម​គោលការណ៍​ដែលច្បាប់​បាន​កំណត់​ជាពិសេស​ការថែរក្សា សុវត្ថិភាព ទ្រព្យ បញ្ចាំ សម្រាប់​អតិថិជន គឺជាឆន្ទៈ​ដ៏​ចំបង​របស់យើង។

បេសកកម្ម

បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល និងរហ័ស សម្រាប់គ្រប់គ្នា ដោយចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ទស្សនវិស័យ

ទស្សនវិស័យ

ឈានមុខគេ​ក្នុង​ការបំលែង​ទ្រព្យ​ទៅជា​សាច់ប្រាក់​ដោយ​ធ្វើកិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់។

គុណតម្លៃ

គុណតម្លៃ

ជួយឱ្យគ្រប់គ្នា​ទទួលបាន​ប្រាក់​ឆាប់រហ័ស​តាមរយៈ​ការផ្តល់នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សាមញ្ញ​ប្រកបដោយ​សុវត្ថិភាព​ក្នុងរយៈពេល​តែប៉ុន្មាន​នាទី!