ទំនួលខុសត្រូវសង្គម

អំណោយ​អាវយឺត​ចំនួន ៥០០ ក្នុងឱកាស​បុណ្យអុំទូក ២០១៩


នៅខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រុមហ៊ុន ឃែស យូ អាប់ បានឧបត្ថម្ភ​អាវយឺត​ចំនួន​​ ៥០០ ដល់​កីឡារករ​ប្រណាំងទូក តាមរយៈ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​​បុណ្យជាតិ​-​អន្តរជាតិ។

ក្រុមហ៊ុន ឃែស យូ អាប់ តែងតែ​យកចិត្ត​ទុកដាក់ ដល់សកម្មភាព​សង្គម  ក៏ដូចជា ពិធី​បុណ្យអុំទូក ដែលជា​ប្រពៃណី​ពិធីបុណ្យជាតិ​ដ៏ធំមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដូច្នេះ​យើងបាន​ផ្តួចផ្តើម​គំនិត​ផ្តល់​អំណោយ​ពិសេស​មួយចំនួន​ដល់កីឡាករ​ដែលចូលរួម​ព្រឹត្តិការណ៍​ប្រណាំងទូកនេះ។

សូមរីករាយ​នូវព្រះរាជពិធី​បុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ អមជាមួយ​ការបាញ់​កាំជ្រួច​ដ៏ស្រស់ស្អាត ជាមួយ​ក្រុមគ្រួសារ​របស់អ្នក!