ព័ត៌មាន & ព្រឹត្តិការណ៍

ពិធីសម្ពោធ សាខា​ហ្វ្រែនឆាយ​ថ្មីទី៣ របស់ ហាងបញ្ចាំ ឃែស យូ អាប់ (ពោធិ៍ចិនតុង)


Cash U Up - New Branch Pochentong Grand Opening

ភ្នំពេញ៖ កាលពី​ថៃ្ងទី​០៦ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ឃែស យូ អាប់ ជាបុត្រសម្ព័ន្ធ​របស់ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀប​ចំពិធីសម្ពោធ​កាត់ខ្សែបូ ជាផ្លូវការ​ដាក់ឱ្យ​ដំណើរការ ហាង បញ្ចាំ ហ្វ្រែនឆាយ​ថ្មី របស់ខ្លួនទី៣ ដែលមាន​ទីតាំង​ស្ថិតនៅ​ អាសយដ្ឋាន ផ្ទះលេខ 8E0 មហាវីថី សហព័ន្ធរុស្សី (110) ភូមិចំបក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះ មាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​បុគ្គលិក នៃក្រុមហ៊ុន ឃែស យូ អាប់ រួមទាំង សមាជិក អ្នកតំណាងទទួល សិទ្ធិអាជីវកម្ម (ហ្រែ្វនឆាយ) និង​ភ្ញៀវកិត្តិយស​ដែលជាអ្នកជំនួញ ជាច្រើន​ទៀតផងដែរ។

គិតត្រឹម​ខែមករា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន ឃែស យូ អាប់ បានវិវឌ្ឍន៍​វិសាលភាព​របស់ខ្លួន នូវសាខា​ហាងបញ្ចាំ​ចំនួន ១៨ ដោយសរុបបញ្ចូល (សាខា​ហ្វ្រែនឆាយ​ចំនួន៣​ផងដែរ) ក្នុងនោះ​រួមមាន៖ ទីស្នាក់ការ​កណ្តាល​នៅចំ​បេះដូង​រាជធានីភ្នំពេញ​ និង​សាខា​ជាច្រើនទៀត​នៅក្នុងក្រុង និង​តាមបណ្តាខេត្ត ដូចជា៖

  • រាជធានីភ្នំពេញ មាន៖ ការិយាល័យកណ្តាល សាខាដូនពេញ សាខាសែនសុខ សាខាច្រាំងចំរេះ សាខាចេនឡា សាខាច្បារអំពៅ សាខាមានជ័យ សាខាសំពៅមាស និង​សាខាពោធិ៍ចិនតុង។
  • សាខា​តាមបណ្តាខេត្ត មាន៖ សាខាកណ្តាល សាខាកំពង់ស្ពឺ សាខាកំពង់ធំ សាខាកំពង់ចាម សាខាសៀមរាប សាខាបាត់ដំបង សាខាប៉ោយប៉ែត និងសាខាព្រះសីហនុ។

ដោយឈរលើ​គោលការណ៍ ហាងបញ្ចាំ ស្របច្បាប់ ផ្តល់ជូននូវ​អត្រាការប្រាក់ទាប អនុលោម​ទៅតាមច្បាប់​បានកំណត់ ហើយអ្វីដែលពិសេស គឺការថែរក្សា សុវត្ថិភាព ទ្រព្យ បញ្ចាំ សម្រាប់ អតិថិជន គឺជា ឆន្ទៈ​ដ៏ចំបង​របស់យើង និង​ទស្សនវិស័យ ឈានមុខគេ ក្នុងការបំលែង​ទ្រព្យ​ទៅជា​សាច់ប្រាក់​ដោយ ធើ្វកិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់។ ហាងបញ្ចាំ ឃែស យូ អាប់ សាខា (ពោធិ៍ចិនតុង) ត្រូវបាន​បង្កើតឡើង​ក្នុងការរួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ជាពិសេស​គឺផ្តោត​ទៅដល់អ្នក ប្រកបអាជីវកម្ម តូច-មធ្យម ខណៈដែល​ធនាគារ​តឹងតែងខ្លាំង ដោយ​តម្រូវនូវ​ឯកសារតម្កល់​ជាច្រើន តែហាងបញ្ចាំ​ជាមួយ នឹងបុគ្គលិកប្រកបដោយ​ជំនាញវិជ្ជាជីវៈ គឺសម្រួល​ឱ្យពួកគាត់​ត្រឹមតែ​ប៉ុន្មាននាទី​តែប៉ុណ្ណោះ​ដើម្បីទទួល​បានថវិការ​ទៅបង្វិល​អាជីវកម្មបានលឿន។

យើងខ្ញុំ​សូមណែនាំ និង​អញ្ជើញ​ទទួលយក​សេវាកម្ម ហាងបញ្ចាំ ឃែស យូ អាប់ សាខា (ពោធិ៍ចិនតុង) ចាប់ពីថៃ្ងនេះ​តទៅ ដោយ​ប្រតិបត្តិការ

  • ថៃ្ងចន្ទ ដល់សុក្រ វេលាម៉ោង ៨៖៣០ព្រឹក រហូតដល់​ម៉ោង៦៖០០ល្ងាច
  • ថៃ្ងសៅរ៍ វេលាម៉ោង ៨៖៣០ព្រឹក រហូតដល់​ម៉ោង៤៖០០ល្ងាច

ព័ត៌មានបន្ថែម​សូមទាក់ទង
ការិយាល័យកណ្តាល៖ ០៨៥ ៧៧៧ ៨៨៩ / ០៩៣ ៣៣៣ ៨២៦
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CashUUpKH
គេហទំព័រ៖ https://cashuup.com.kh

សខា (ពោធិ៍ចិនតុង)៖ ០៩៦ ៣៥៩ ០៩ ៩៩ / ០១២ ៦០០ ៣៦៣